ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជិត ៤ម៉ឺននាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារបានបញ្ជាក់ថា រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំចាប់តាំងពីថ្ងៃទី១៧១៩ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិអន្តរជាតិជិត ៤មុឺននាក់ បានធ្វើដំណើរមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងថា ត្រឹមរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៧១៨១៩ ខែសីហា ភ្ញៀវជាតិចំនួន៣៧,១១៨នាក់ និងភ្ញៀវអន្តរជាតិ ១៦៧នាក់ បានមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត។

លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ទៀតថា តំបន់រមណីយដ្ឋានទេសចរណ៍ដែលភ្ញៀវតែងតែមកលេងកម្សាន្ត រួមមាន ប្រាសាទព្រះវិហារទឹកធ្លាក់ភ្នំត្បែងប្រាសាទកោះកែរ ទឹកជ្រោះព្រះនិម្មិត ក៏ដូចជារមណីយដ្ឋាននានាជាច្រើនកន្លែងទៀត។ លោកថា រយៈពេល៣ថ្ងៃនេះសណ្ឋាគារ ផ្ទះសំណាក់ គឺមានភ្ញៀវពេញៗបន្ទប់ទាំងអស់។

លោក គង់ វិបុល បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ចជាការណែនាំរបស់លោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍បានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ១៩ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។

នាឱកាសនោះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ.១៩ និងបានចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕ដោយ៖សហការី


ចែករំលែក៖