ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោកសុខពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ បានបញ្ជាឲ្យលោក យស យុទ្ធីអភិបាលរងខណ្ឌ និងមានសមាសភាពចូលរួមដូចជា លោក នីសាមិត្តប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថនអនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែមហេង លោក ហោ ហឿនអនុប្រធានផ្នែក ចុះអនុវត្តការងារចំនួន៤ចំណុចមានដូចខាងក្រោម៖

/.បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កាការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល÷

ផ្លូវលេខ ១៣៦ មានចំនួន ៤៦ទីតាំង កាត់យ៉ាបសរុបបានចំនួន៤៥/៤៦ទីតាំង នៅសល់ ០១ទីតាំង

ផ្លូវលេខ ១៣០ មានចំនួន ៣០ទីតាំង កាត់យ៉ាបសរុបបានចំនួន២៨/៣០ទីតាំង នៅសល់ ០២ទីតាំង

ផ្លូវលេខ ១១៨ មានចំនួន ៣៥ទីតាំង កាត់យ៉ាបថ្មីចំនួន ០១ទីតាំង សរុបបានចំនួន ៣៥/៣៥ ទីតាំង

ផ្លូវលេខ ១១០ មានចំនួន ១១ទីតាំង កាត់យ៉ាបសរុបបានចំនួន១០/១១ទីតាំង នៅសល់ ០១ទីតាំង។

/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមានមហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុមហាវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ១៤៨ ៨៦១៤៤ ៩២ ៩៦ ០៥ជាលទ្ធផល÷

ចាក់សោររថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៥គ្រឿង

អប់រំណែនាំអ្មកលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិតព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤១៥៤១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦

/.ប្រើម៉ាស៊ីនបូមដី ស្លឹកឈើ និងសំរាម សម្អាតនៅតាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់មុខផ្សាររាត្រី សួនវិមានឯករាជ្យ

ដោយ៖សតារា


ចែករំលែក៖