ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ទៅតុលាការ ក្នុងនោះម្នាក់ជាមុខសញ្ញាចោរប្លន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាចោរលួចទូរស័ព្ទ ក្នុងនោះមានម្នាក់ជាបក្ខពួកសេសសល់ ក្នុងករណីធាក់ប្លន់ម៉ូតូពលរដ្ឋនាពេលកន្លងមក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី រួចក៏បញ្ជូនខ្លួនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ នាព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ នង រិទ្ធីយ៉ាហៅ មុឹក អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិអណ្ដូង ៣សង្កាត់គោករកាខណ្ឌព្រែកព្នៅ(មុខសញ្ញាសេសសល់ធាក់ប្លន់ម៉ូតូ) និងទី២ឈ្មោះឯក សាវីត ហៅវិតអាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅបន្ទប់ជួលភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ

របាយការណ៍ដដែរ បន្តថា កាលពីល្ងាចថ្ងៃ១៨ ខែសីហាឆ្នាំ២០២០កន្លងទៅ មានករណីជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋបានសម្រេច នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពេលធ្វើសកម្មភាពរួចក៏នាំគ្នាជិះគេចខ្លួន ប៉ុន្តែភ្លាមនោះត្រូវជនរងគ្រោះដឹងខ្លួនទាន់ ក៏សហការជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានភ្លាមៗតែម្តង

ក្រោយពីឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ ទើបបែកធ្លាយក្នុងនោះមានជនសង្ស័យម្នាក់ ឈ្មោះនង រិទ្ធីយ៉ា ហៅ មុឹក ជាមុខសញ្ញានៅសេសសល់ករណីធាក់ប្លន់យកម៉ូតូនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នាពេលថ្មីៗនេះ ដែលពេលនោះសមត្ថកិច្ចបង្ក្រាបបាន២នាក់ និងបានបញ្ជូនឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរួចរាល់ហើយដែល

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ ដោយ៖សហការី


ចែករំលែក៖