ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍ដល់ទៅចំនួនសរុប ១៣៣,៣៤៩ នាក់ បានទៅលេងកម្សាន្តពីថ្ងៃទី១៧-២១សីហា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រសួងទេសចរណ៍ នៅថ្ងៃសុក្រ ៣ កើត ខែភទ្របទ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ម្សិលមុិញ បានបញ្ជាក់ពញស្ថិតិភ្ញៀវទេសចរ​ដែលមកទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ – គោលដៅទេសចរណ៍ ក្នុងខេត្តបាត់ដំបង នាឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​រយៈ​ពេល​០៥ថ្ងៃ  ចាប់ពីថ្ងៃ​ទី១៧-២១​ ខែសីហា​ ឆ្នាំ២០២០ មានចំនួនសរុប ១៣៣,៣៤៩ នាក់ ក្នុងនោះ

-ភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់ 

-ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង ) មានចំនួន  ៨២៥ នាក់ ។

ក្រសួងទេសចរណ៍វាយតំលៃថា៖ ចំពោះស្ថានភាពទូទៅឃេីញថាមានសណ្តាប់​ធ្នាប់​មាន​របៀបរៀបរយ​ល្អ​ ។ បើសរុបទូទាំងប្រទេសមានភ្ញៀវសរុប ជាង១,៤លាននាក់៕ដោយ៖ សិលា


ចែករំលែក៖