ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដែងនូវការត្រេកអរ ដ៏ពន្លឹកចំពោះជនរួមជាតិ ក្នុងរយៈពេលឈប់សម្រាកដើរកម្សាន្តនេះ។ សម្តេចបានថ្លែងថា៖ ខ្ញុំពិតជារីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានឱកាសបានឈប់សម្រាកនាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។
សម្តេចមានប្រសាសន៍បន្តថា៖ ខ្ញុំក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរនៅក្នុងពេលឈប់សម្រាកដែលមានរយៈពេល៥ថ្ងៃកន្លងមកនេះ។
សម្តេច សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩អោយសោះ ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ព្រោះជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់៕
អរគុណសន្តិភាព