ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកហើយរត់បាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖យុវជនម្នាក់ឈ្មោះ សុខ ភារម្យអាយុ២១ឆ្នាំ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏នៅតាមផ្លូវអូត្រេះ ស្ថិតនៅសង្កាត់លេខ៤ កាលពីម៉ោង២និង៣០នាទីយប់ ឆ្លងចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ យោងតាមសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះត្រូវរថយន្តបុកពេលកំពុងជិះម៉ូតូ ហើយភាគីខាងរថយន្តបានបើករត់គេចបាត់។ ករណីនេះសមត្ថកិច្ចប្រាប់ថា កំពុងស្រាវជ្រាវរករថយន្តដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់នេះ មកដោះស្រាយតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖