ខេត្តសៀមរាប៖ បុរសពីរនាក់បានលង់ទឹកអាងស្ទឹងស្រែងទី១ស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ត្រូវបានកងកម្លាំងក្នុងមូលដ្ឋានសហការជាមួយពលរដ្ឋរុករកឃើញសាកសពទាំងពីរនាក់ នៅក្នុងអាងស្ទឹងស្រែងទី១ កាលពីរសៀលថ្ងៃទី២៣ ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រីស្នំឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ ,០០នាទី កម្លាំងអន្តរាគមន៍នៃអធិការនគរបាលស្រុកអន្លង់វែងបានសហការជាមួយ កងរាជអាវុធហត្ថស្រុកអន្លង់វែង និង កម្លាំងសឹករងស្រុក ក្នុងការស្វែងរក សាកសពបុរសពីរអ្នកដែលបានលង់ទឹកស្លាប់កាល់ពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។ លុះដល់វេលាម៉ោង ៣រសៀលនាទីថ្ងៃដដែល បានរកឃើញសាកសពបុរសទាំងពីរនាក់ហេីយ ដោយកម្លាំងសហការរួមគ្នា នឹងប្រជាពលរដ្ឋបានស្រង់យកសពត្រង់ចំណុចខាងក្រោមកន្លែងលង់ ចម្ងាយ ៥០ម៉ែត្រ។
ប្រភពដដែលបានឲ្យដឹងទៀតថាសាកសពមាន
ទី១-ឈ្មោះ ជាតិ ចេន អាយុ ១៦ឆ្នាំ មុខរបរ សិស្ស
២-ឈ្មោះ រិន រៀប អាយុ ១៩ឆ្នាំ មុខរបរ កសិករ
រស់ភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បានលង់លិចនៅភូមិស្រីស្នំ ឃុំ ស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំណុចទំនប់ធារាសាស្រ្តស្ទឹងស្រែងទី១(ទំនប់ចិន) ។
សាកសព ក្រោយបានរកឃើញត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖ប៉ែន នួន