ព័ត៌មានទាន់ហេតុការណ៍៖

ពានរង្វាន់ UEFA Super Cup ៖ Bayern Munich នឹងជួប Sevilla នៅខែកញ្ញា

ចែករំលែក៖

ជ័យជំនះក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបរបស់ក្លិប Bayern Munich ក្នុងទីក្រុងលីសបោនបានបង្កើតឱកាសឲ្យក្លិបនេះទៅប្រកួតពានរង្វាន់ UEFA Super Cup ជាមួយក្រុម Sevilla នៅខែកញ្ញាខាងមុខ។

កីឡដ្ឋាន Budapest នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Super Cup នៅថ្ងៃទី២៤ ខែកញ្ញា ខណៈ Sevilla សង្ឃឹមថានឹងអាចឈ្នះពានរង្វាន់ UEFA Super Cup ជាលើកទី២របស់ពួកគេបន្ទាប់ពីទទួលបានជ័យជំនះលើ Barcelona កាលពីឆ្នាំ២០០៦ ។

កាលពីថ្ងៃទី១៩ ខែសីហា UEFA បានរៀបចំកិច្ចប្រជុំមួយតាមវីដេអូឃ្លីបមួយជាមួយសមាជិករបស់ខ្លួនចំនួន៥៥រូបដែលបានស្នើរឱ្យប្រើការប្រកួតរវាង Sevilla និង Bayern Munich ជាការកាត់ក្តីដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញ ប៉ុន្តែសេចក្តីប្រកាសថានឹងឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់លើទីលាននេះមិនទាន់មានជាផ្លូវការនៅឡើយទេ

ក្រុមទាំងពីរទើបតែជួបគ្នាម្តងរួចមកហើយដោយវគ្គ១ភាគផ្តាច់ព្រ័ត្រក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League រដូវកាល២០១៧-២០១៨ ពេលនោះក្រុម Bayern Munich ឈ្នះទាំង២ជើងក្នុងលទ្ធផល ២-១

សូមបញ្ជាក់ថា ពានរង្វាន់ UEFA Super Cup គឺត្រូវបានកំណត់ឲ្យក្រុមចំនួន២ប្រកួតគ្នាគឺក្រុមដែលឈ្នះជើងឯក UEFA Europa League និងក្រុមដែលឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាលជាមួយគ្នា។ សម្រាប់ឆ្នាំនេះក្រុម Bayern Munich ជាអ្នកគ្រងជើងឯក Champions League ក្រោយឈ្នះក្រុម PSG ១ទល់០ ខណៈដែលក្រុម Sevilla ជាអ្នកគ្រងជើងឯក UEFA Europa League ក្រោយយកឈ្នះក្រុម Inter Milan ក្នុងលទ្ធផល ៣ទល់២ ៕​ ដោយ៖ភារៈ


ចែករំលែក៖