ព័ត៌មានទាន់ហេតុការណ៍៖

មហាបាតុកម្មនៅបេឡារូសបង្ខំឲ្យប្រធានាធិបតីពាក់អាវការពារគ្រាប់ កាន់កាំភ្លើង​ AK-47 ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

    អន្តរជាតិ៖ នៅថ្ងៃទី​២៤ ខែសីហា សារព័ត៌
មានរ៉យទ័របានផ្សាយថា ពលរដ្ឋបេឡារូស(Belarus)រាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្មនៅរដ្ឋធានី​Minsk ​ទាមទារឲ្យប្រធានាធិបតី Alexander Lukashenko លាលែងចេញពីតំណែង។ មហាបាតុកម្មធ្វើឡើង មិនខ្វល់ពីការព្រមានបំបែកពីកម្លាំងយោធាឡើយ។
ប្រព័ន្ធផ្សព្វផ្សាយ​បេឡារូស បានផ្សាយថា ប្រធានាធិបតី​Lukashenko បានពាក់អាវការពារគ្រាប់ ដៃកាន់កាំភ្លើង AK-47 ដើរក្បែរមេទ័ព ដោយមានអង្គរក្សការពារយ៉ាងតឹងតែងបំផុត ។ សកម្មភាពខាងលើគឺដើម្បីការពារខ្លួន ក្រោយក្រុមបាតុករសម្រុកទៅផ្ទះរបស់លោក​។
បាតុកម្មទ្រង់ទ្រាយធំបំផុត​នៅក្នុងប្រទេសនេះ បានក្លាយជាការប្រឈមមុខធំបំផុតរបស់ប្រធានាធិបតី​Lukashenko ក្នុងរយៈពេល​២៦ឆ្នាំនៃការកាន់អំណាចរបស់លោក​។ ជាមួយគ្នានេះ ក៏ជាការ​ត្រួតពិនិត្យ​ភាពស្មោះត្រង់នៃកម្លាំងសន្តិសុខ ទាហាននៅក្នុង​​ប្រទេសនេះផងដែរ​។
ក្រុមបាតុករបានទាមទារឲ្យប្រធានាថិបតី​Lukashenko លាលែងចេញពីតំណែង ហើយរៀបចំការបោះឆ្នោតប្រធានាធិបតីជាថ្មី។ ប្រធានាធិបតី​Lukashenko ជាអ្នកមានទស្សនៈនយោបាយស្និទ្ធជាមួយរុស្ស៊ី ជាហេតុធ្វើឲ្យលោកខាងលិចមិនពេញចិត្ត ។
នៅពេលនេះរុស្ស៊ីបានបង្ហាញការគាំទ្រដល់ប្រធានាធិបតី​Lukashenko ​ដោយចាត់ទុកបាតុកម្មគឺជាវិបត្តិតាមបែប«វេណេហ្ស៊ុយអេឡា»ដែលមានកម្លាំងលោកខាងលិចជាអ្នកនៅពីក្រោយ​។ ចំណែកសហគមន៍អឺរ៉ុបវិញក៏បានចេញសេចក្តីប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅប្រទេស បេឡារូស​ដែរ៕ដោយ៖ធី រីណា


ចែករំលែក៖