ភ្នំពេញ៖ ក្រុមក្មេងទំនើងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឮសំឡេងខ្លាំងៗបង្កឱ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងថ្ងៃ ទាំងយប់នោះត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់និងយកមកអប់រំ។
ករណីខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០
ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា ដោយមានបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាឲ្យជំនាញខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ត្រូវមានវិធានការតឹងរឹុងបំផុតចំពោះក្មេងៗទំនើងដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងៗរំខានដល់ពលរដ្ឋនោះគឺត្រូវតែឃាត់ត្រួតពិនិត្យនិងណែនាំអប់រំឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ។
លោកអធិការក៏បានឲ្យដឹងដែរថា ជាវិធានការរួមមាន៖
១.ត្រូវឱ្យដោះបំពង់ស៊ីម៉ាំងដូរដាក់ធម្មតាវិញ
២.ត្រូវមានកញ្ចក់ ពាក់មួកសុវត្ថិភាព និងស្លាកលេខត្រឹមត្រូវ
៣.ធ្វើកិច្ចសន្យាអប់រំហៅអាណាព្យាបាលមកធានាអប់រំបន្ថែម នេះជាសារអប់រំរបស់អធិការខណ្ឌ ៕ដោយ៖ ចន្ទ លីហ្សា