ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន​បង្ហាញវត្តមានក្រោយពីមានពាក្យចចាមអារ៉ាមថា សន្លប់

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន កាលពីថ្ងៃទី​២៥ខែសីហា​បានដឹកនាំកិច្ចប្រជុំ ​ស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងកូវីដ​-១៩ និងការវាយប្រហារដោយព្យុះ​ Bavi។ កិច្ចប្រជុំថ្នាក់ដឹកនាំកូរ៉េខាងជើង កើតឡើងក្នុងពេលដែលសេដ្ឋកិច្ចប្រទេសជាតិរងផលប៉ះពាល់យ៉ាងខ្លាំង​ដោយសារតែកូវីដ​-១៩ និងផលប៉ះពាល់ដោយសារតែ​ខ្យល់ព្យុះ គ្រោះទឹកជំនន់ ។​ តាមសារព័ត៌មានKCNA កិច្ចប្រជុំ​បានវាយតម្លៃស្ថានភាព និងការប្តេជ្ញា​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ។ ជាមួយគ្នានេះដែរកិច្ចប្រជុំក៏បានពិភាក្សាស្តីពីវិធានការទប់ស្កាត់ ការវាយប្រហារដោយព្យុះ Bavi​ ដែលនឹងចូលដល់ទឹកដីកូរ៉េខាងជើងក្នុងពេលដ៏ខ្លីខាងមុខ។ ភ្លៀងធ្លាក់ខ្លាំង​ គ្រោះទឹកជំនន់​គឺជាក្តីបារម្ភខ្លាំងបំផុត​របស់មេដឹកនាំកូរ៉េខាងជើង​។ សារព័ត៌មាន​KCNAបានផ្សាយថា កិច្ចប្រជុំ​របស់ថ្នាក់ដឹកនាំខាងលើ កើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Jeong Kyeong-doo លើកឡើងថា ប្អូនស្រីមេដឹកនាំ កូរ៉េខាងជើង លោកស្រីKim Yo-jong ​កាន់តំណែងសំខាន់​ក្នុងជួររដ្ឋាភិបាល។ លោកស្រី Kim Yo-jong ​ជាបុគ្គលមានអំណាចទី​២នៅកូរ៉េខាងជើង ។ ការផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើងកើតឡើង​ក្រោយពេលមានពាក្យចចាមអារ៉ាមថា លោកគីម ជុងអ៊ុន ឈឺធ្ងន់ សន្លប់លែងដឹងខ្លួន ហើយប្អូនស្រីជាអ្នកដឹកនាំប្រទេសជាតិជំនួស៕ដោយ៖ធី រីណា


ចែករំលែក៖