ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ វិធាន​ការបិទ​ក្រុង ដើម្បី​ទប់ស្កាត់​ COVID-19 គឺ​ជួយ​កាត់បន្ថយ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ិស្លាម​

ចែករំលែក៖

អន្តរជាតិ៖មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) បានអះអាងនៅថ្ងៃទី២៤ ខែសីហាថ្មីៗនេះថា ចំពោះវិធានការបិទក្រុង តំបន់ ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 នៅពេលកន្លងមក គឺជួយកាត់បន្ថយការវាយប្រហារពីសំណាក់ក្រុមរដ្ឋ​អ៊ិស្លាមនៅតាមបណ្តាប្រទេសមួយចំនួនប៉ុន្តែប្រទេសមួយចំនួន នៅតែប្រឈមបញ្ហាគ្រោះថ្នាក់ពីការវាយប្រហាររបស់ក្រុមរដ្ឋ​អ៊ិស្លាមដដែល

ចំពោះបញ្ហាជំងឺរាតត្បាតសកល COVID-19 បានបង្ខំឲ្យប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប អាមេរិក និងអាស៊ី ចេញវិធានការបិទក្រុង តំបន់ ប្រទេសដើម្បីទប់ស្កាត់ការរាតត្បាត បន្ថែមពីលើការរឹតត្បិត មានប្រទេសខ្លះ បានដាក់កម្លាំងកងទ័ព ដើម្បីត្រួតពិនិត្យ និងចាប់បង្ខំឲ្យប្រជាជនគោរពវិធានការរក្សាគម្លាត ការពាក់ម៉ាស់ និងបម្រាមស្នាក់នៅផ្ទះជាដើម មិនតែប៉ុណ្ណោះវិធានការបែបនេះ អាចជួយកាត់បន្ថយសកម្មភាពភេកម្មផងដែរ

ជុំវិញបញ្ហានេះដែរ លោក Vladimir Voronkov អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកការិយាល័យប្រយុទ្ធប្រឆាំងភេរវកម្ម បានលើកឡើងយ៉ាងដូច្នេះថា « វិធីសាស្ត្រ ក្នុងការទប់ស្កាត់ការរាតត្បាតនៃ​COVID-19 ដូចជា ការបិទតំបន់ និងរឹតត្បិតការធ្វើដំណើរ ហាក់ដូចជាបានកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កដោយការវាយប្រហាររបស់ភេរវករនៅក្នុងបណ្តាប្រទេសជាច្រើន​»​ ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រទេសណាមួយឲ្យបានទេព្រោះកន្លងមក ក្រុមភេរវករ បានវាយប្រហារនៅទ្វីបអឺរ៉ុប ដូចជា៖បារាំង និងនៅអាស៊ី មានហ្វីលីពីនជាដើម

ទោះជាយ៉ាងណា ក្រុមភេវជន ពិសេសក្រុមរដ្ឋឥស្លាម (ISIS) នៅតែមានសកម្មភាពដែ លោក Voronkov បានបន្តទៀតថា វាមានភស្តុតាង ដែលបង្ហាញថា ក្រុមអ្នកប្រយុទ្ធនៃរដ្ឋឥស្លាម កំពុងប្រមូលផ្តុំគ្នា នៅក្នុងតំបន់ជម្លោះ ដែលមាននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្រុមរដ្ឋឥស្លាម ត្រូវបានគេវាយតម្លៃថា មានវត្តមាននៅក្នុងប្រទេសទាំងពីរនេះ ប្រមាណ ម៉ឺននាក់

ទន្ទឹមនឹងនេះ លោក Voronkov បានបន្ថែមថា ផលប៉ះពាល់នៃ COVID-19 លើការជ្រើសរើសសមាជិក និងហិរញ្ញវត្ថុរបស់ក្រុមរដ្ឋឥស្លាមគឺមិនច្បាស់ហើយ ប៉ុន្តែការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់ក្រុមនេះ ដើម្បីរកប្រភពចំណូល គឺមានការកើនឡើង នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​

គួរបញ្ជាក់ថា បើតាមបញ្ជាក់របស់អគ្គលេខាធិការងអង្គការសហប្រជាជាតិអ្នកប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម មានយ៉ាងហោចណាស់ ៣៥០០នាក់នៅអាហ្វ្រិកភាគខាងលិច និងកំពុងបង្កើតទំនាក់ទំនងជាមួយក្រុមជីហាដឯទៀត ចំណែកនៅលីប៊ីវិញ ក្រុមជ្រុលនិយមនេះ មានប្រមាណជាង ១០០នាក់ហើយចំនួននេះ នៅតែមានលទ្ធភាពបង្កការគំរាមកំហែងនៅក្នុងតំបន់ដែរដោយ៖ស តារា


ចែករំលែក៖