ខេត្តកំពត៖ នៅខេត្តកំពត នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ និងលោកស្រីលេខាធិការគណៈកម្មការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ លោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអាជ្ញាធសវនកម្មជាតិ ជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការនៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពត។
សូមជម្រាបថា៖ គោលបំណងនៃការចុះបំពេញបេសកកម្មនាពេល គឺដើម្បីក្តាប់សភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្តព្រមទាំងស្ថាប័នពាក់ព័ន្ធដែលទាក់ទងការទទួលខុសត្រូវ លើវិស័យទទួលបន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ពីបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ ។
ដោយឡែកនាថ្ងៃដដែលនោះដែគណៈប្រតិភូដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញចុះទៅសិក្សាស្វែងយល់ច្រកអន្តរជាតិព្រែកចាកផងដែរ៕
ដោយ៖ សិលា