ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចររថយន្តនឹងម៉ូតូបុកគ្នានៅស្រុកកំពង់សីលា

ចែករំលែក៖

ព្រះសីហនុ៖រថយន្តនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ សាយ ស៊ន អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបររកឃ្មុំ ជាអ្នកបើកបរ និងរួមដំណើរដោយបុរសម្នាក់មាន ឈ្មោះ ណែម វ៉ាន់នីម អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅជាមួយគ្នារបួសធ្ងន់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក kia ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2A-7998 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ 1AD-5910 បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូស្លាប់នៅនៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យ។ ក្រោយកើតហេតុអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយក រថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលារងចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖