លោកKevin Mayer នាយកប្រតិបត្តិ ក្រុមហ៊ុនTikTok បានប្រកាសលាលែងចេញពីតំណែង ក្រោយរងសម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលអាមេរិក។
សារព័ត៌មាន New York Times បានផ្សាយថា លោក Kevin Mayer បានសរសេរនៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិកថា ដោយសារតែការផ្លាស់ប្តូរទម្រង់របស់ក្រុមហ៊ុនបានធ្វើឲ្យលោកត្រូវលាលែងចេញពីតំណែង។
លោក Kevin Mayer បានសរសេរថា« ក្នុងប៉ុន្មានសប្តាហ៍កន្លងមក បរិយាកាសនយោបាយនៅក្នុងប្រទេសនេះផ្លាស់ប្តូរយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពដឹកនាំរបស់ខ្ញុំ»។
លោកKevin Mayer បានឲ្យដឹងទៀតថា លោកVanessa Pappas គ្រប់គ្រងតំបន់អាមេរិកខាងជើងមកកាន់តំណែងជំនួសវិញ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិក បានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមហ៊ុន«មេ»គឺក្រុមហ៊ុនByte Dance ដើម្បីលក់ទិកតុកឲ្យទៅអាមេរិកវិញ។ អាមេរិកបានទុករយៈពេល៣ខែដល់ក្រុមហ៊ុនByte Dance ពិចារណាលើបញ្ហាខាងលើ៕ដោយ៖ធី រីណា