ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះនៅកន្លែងទុកសម្ភារក្នុងបុរី៩៩៩ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្រងក្នុងបុរីទូរស័ព្ទសុំឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នៅចំណុចក្នុងបុរី៩៩៩ ស្ថិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
ប្រជាពលរដ្ឋរស់នៅក្នុងបុរីខាងលេីបានឲ្យដឹងថា មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅឃ្លាំងទុកសម្ភារជាន់ផ្ទាល់ដីបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យភ្លាមៗ ។
បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងក្នុងនោះមានរថយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន២ គ្រឿង និងរថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យស្នងការដ្ឋានរាជធានីភ្នំពេញចំនួន២ គ្រឿង ក៏ប៉ុន្តែការប្រើប្រាស់អស់តែចំនួន១រថយន្តទេ ចំណែកបំពង់ពន្លត់អគ្គិភ័យជិត៣០បំពង់ ។
សមត្ថកិច្ចបានឲ្យដឹងដែរថា ចំពោះមូលហេតុនៃការឆាបឆេះនេះត្រូវបានកម្លាំងនគរបាលកំពុងសហការជាមួយផ្នែកជំនាញការិយាល័យពន្លត់អគ្គិភ័យកំពុងធ្វើការស្រាវជ្រាវ។
ប៉ុន្តែហេតុការណ៍នេះពុំមានអ្នកណារងគ្រោះឡើយគឺគ្រាន់តែខូចខាតអគារឃ្លាំងជាន់ផ្ទាល់ដីប៉ុណ្ណោះ ៕ ដោយ ៖ ភារ៉ា ដង្កោ