ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់..ឃាតកប្រើកាំបិតចុងស្រួច ចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មានករណីឃាតកម្មចាក់ដោយកាំបិតស្រួចសម្លាប់កម្មការិនីរោងចក្រម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងថ្លុកឈាម។ នេះបើតាម សេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ។
អំពើឃាតកម្មនេះ ស្ថិតនៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថិច្ចបានឲ្យដឹងថា ៖ កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់បន្តថា៖ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។ សង្ស័យជនសង្ស័យជាឃាតក ប្រើកាំបិតចុងស្រួចធ្វើជាមធ្យោបាយប្រព្រឹត្តបទឧក្រិដ្ឋខាងលើ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ និងមិនទាន់ដឹងពីការបរិយាយណាមួយពីក្រុមគ្រួសារសាច់ញាតិ។ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកសញ្ញា មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ដោយ៖ សិលា


ចែករំលែក៖