ខេត្តប៉ៃលិន៖បុរសម្នាក់បានរងរបួសធ្ងន់ក្រោយមកស្លាប់ ខណៈពេលដែលបុរសរូបនោះបើកបរគោយន្តកន្ត្រៃដឹកធ្យូងក្នុងភូមិ កំពុងបើកបរគោយន្តកន្ត្រៃស្រាប់តែរេចង្កូតធ្លាក់ចូលស្នាមភ្លោះបណ្ដាលឲ្យគោយន្តកិនតែម្តង។
បើតាមសមត្តកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០ ករណីនេះស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ទួន សុភ័ស្ស អាយុ ៣៥ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាលបានស្លាប់។
មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកគោយន្តកន្រ្តៃបើកបរដោយខ្វះការប្រុងប្រយ័ត្នបណ្តាលអោយធ្លាក់ចូលស្នាមភ្លោះបណ្តាលអោយគោយន្តកិនពីលើបណ្តាលរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាលបានស្លាប់។
សមត្តកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបន្តទៀតថា ចំណែកឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះភូមិផ្ទះស្បូវ៕ ស សារ៉េត