ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនបុរសម្នាក់ទៅតុលាការក្រោយបង្កហិង្សាយកកាំបិតប៉័ងតោកាប់ឪពុកចុងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ ជនដៃដល់ម្នាក់ដែលប្រើកាំបិតកាប់ប្រហារទៅលើឪពុកចុងជាច្រើនកាំបិតបណ្តាលរងរបួសធ្ងន់ហើយគេចខ្លួន តែបានប៉ុន្មានម៉ោងក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួនរួចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៣១ខែសីហានេះ។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី ២៩ ខែសីហា​ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។

សមត្ថកិច្ចនគរបាលក្រុងសៀម រាប បានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រំ កក្កដា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ រត់ Pass Up រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​.​ខេត្តសៀមរាប​។
តាមសាក្សីប្រាប់ថា កាលពីកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃកើតហេតុជនសង្ស័យ បាន​យក​កាំបិត​ប៉័ងតោ ធ្វើដំណើ​ពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទក្សិណត្បូង សង្កាត់​គោកចក ក្រុង​.​ខេត្តសៀមរាប សំដៅ​ទៅផ្ទះ​ដែលមាន​តូប​លក់ដូរ​របស់​ជន​រងគ្រោះ​ឈ្មោះ ភឿ​ក ភឿង ហៅ សេង​ទ្រី ភភេទប្រុសអាយុ៥៥ឆ្នាំ ស្ថិតនៅភូមិគ្រួស សង្កាត់​ស្វាយសដង្គំ ក្រុងសៀមរាប ត្រូវជាឪពុកចុងរបស់ខ្លួន។ ពេលទៅដល់ ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​មិនដឹង​ខ្លួន ជនសង្ស័យ​ក៏បាន​ស្ទុះ​ទៅ​កាប់​ជនរងគ្រោះ​ទាំងកំរោលជា ច្រើន​កំបិត​បណ្តាល​ឲ្យ​រងរបួស​ក្បាល​ចំនួន ៣​កន្លែង លើ​ថ្ងាស​១​កន្លែង​, ក្បាល​ផ្នែក​ខាងក្រោយ​១​កន្លែង និង លើ​ត្រចៀកខាងឆ្វេង និង ដាច់​ទង​ស្លឹកត្រចៀកផ្នែកខាងឆ្វេង ។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនសឹងរិទ្ធីរ៉េត ។
ក្រោយចាប់ខ្លួនបានជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ត្រូវជា​កូនចុង​របស់​ជនរងគ្រោះ​ខាងលើ​ហើយកន្លងមកខ្លួន​ធ្លាប់​មានទំនាស់​ជាមួយ​ឪ​ចុង​រូបនោះ​តាំងពី​ខ្លួន​មាន​អាយុ ១២​ឆ្នាំ​មកម្ល៉េះ។ទំនាស់នេះកន្លងមក​ពួកខ្លួនទាំងពីរនាក់ក៏ឈានដល់ការប្រើអំពើហិង្សា​ចំនួន ២ លើ​កមកហើយ​ដែរ។ លុះនៅ​ល្ងាច​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២០ វេវេលាម៉ោង៥និង៣០នាទីល្ងាវ ខ្លួន​មាន​អា​ការៈឈឺ​ក្បាល​ក៏​ប្រើ​ក្មួយបង្កើត​របស់ខ្លួន​ឲ្យ​ប្រាប់​បងស្រី ឈ្មោះ ព្រំ ស្រី​ហ៊ុន ដែល​កំពុង​លក់ដូរ​នៅ​ឯតូបរបស់ឪពុកចុង និង​ម្តាយបង្កើត​។ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ក្មួយ​បាន​ត្រឡប់មកវិញ​ដោយ​ប្រាប់ថា ជីតា​ឈ្មោះ ភឿ​ក ភឿង (​ត្រូវជា​ឪពុកចុង​ខ្លួន​) បាន​ស្តីបន្ទោស​ឲ្យ​ពួកគេ​ខ្លាំងៗ​។ មិនតែប៉ុណ្ណោះ​មិន​ឲ្យ​ថ្នាំ​មក​ទេ ធ្វើ​ឲ្យ​ខ្លួន​ខឹងសម្បា​ជាខ្លាំង គួបផ្សំ​មានទំនាស់ចាស់ផងនោះ ក៏​ទាញ​កាំបិត​បុ័ង​តោ ធ្វើដំណើ​ពី​ផ្ទះ​របស់ឪពុកចុងខ្លួន ទៅ​កាទៅកាប់ជនរងគ្រោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀបចាត់ការតាមច្បាប់៕ដោយ៖ប្រាថ្នា


ចែករំលែក៖