ភ្នំពេញ៖ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីនៃព្រះរាជពិធីបួងសួងសុំសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តនៅមុខព្រះបរមរូបព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម បរមរាមទេវវតា ព្រះសុវណ្ណកោដ្ឋ នាមុខព្រះឧបោសថរតនារាមព្រះកែវមរកតក្នុងព្រះបរមរាជវាំងចតុម្មុខ នាវេលាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដែលជាវេលាដ៏នក្ខត្តឫក្ស៕ដោយ៖ សិលា