ភ្នំពេញ៖ គ .ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ពីចម្ងាយ (អនឡាញ) លើកដំបូង ដើម្បីបង្កលក្ខណៈងាយស្រលឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលបាន ប្រើប្រាស់ឯកសារ ចុះឈ្មោះបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការ ) ប្រភេទ១ និងប្រភេទ ២ ចុះឈ្មោះបោះឆ្នោត (ឯ.អ) បានផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ឱ្យដំណើរការប្រព័ន្ធ ផ្លាស់ប្តូរឯកសារ ចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រ voterlist.nec.gov.kh ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អ្នកមានឈ្មោះ និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៥ អាចស្នើសុំផ្លាស់ប្តូរ អ.ខ ប្រភេទ ថ្មីរបស់ខ្លួនតាមអនឡាញ ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
អ្នកមានឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីមានឈីប (Chip) ខុសគ្នាទៅនឹងឈ្មោះ ឬ/និង ទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៥ ត្រូវទៅជួបជាមួយក្រុម ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យដូចគ្នាទៅនឹងឈ្មោះ ឬ/និងទិន្នន័យក្នុង អ.ខ ប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ ចុះឈ្មោះបោះឆ្នោតសេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន ជាពិសេសអ្នកមានឈ្មោះក្នុងបញ្ជី បោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ ដែលប្រើប្រាស់ អ.ខ អស់សុពលភាព ឬ ឯ.អ ដើម្បីធានាបោះឆ្នោត ជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា