ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! ចុងភៅល្មោភកាម ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោយពាក់ព័ន្ធករណីផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យដែលជាចុងភៅ មានឈ្មោះ ស្រេង ចាន់ណា ភេទ​ប្រុសអាយុ ២១​ឆ្នាំ មុខរបរ ចុងភៅ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងជាប់ពាក់ព័ន្ធផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយដេកនៅក្នុងចំណីអាហារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌នោះ ។ កាលពីចុងខែសីហា ឆ្នាំ២០២០ថ្មីៗនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធធានាគារបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

គួររម្លឹកថា កាល​វេលា​ម៉ោង​១​និង​០០​នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ខែសីហា ឆ្នាំ២០២០​កន្លងទៅ នៅ​សង្កាត់​បឹងទំពុន​ទី​១ខណ្ឌមានជ័យជនសង្ស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​សហការ​រួមគំនិត​ជាមួយ​ប្រពន្ធ​ជនរងគ្រោះ ដោយបានដាក់​ថ្នាំង​ងុ​ក​ដេក ចូលទៅ​ក្នុង​ម្ហូបអាហារ​ឲ្យ​ប្តី​ពិសាដើម្បី​មក​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​បុរស​រងគ្រោះ ​ជាច្រើនលើក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃមិនចាំ ខែសីហា ឆ្នាំ ២០២០ជនរងគ្រោះ មានអាការ:ឈឺក្រពះនិង ឈឺពោះរាគរុះខុសពីធម្មតា ក៏បានទៅឲ្យគ្រូពេទ្យពិនិត្យ ទើបដឹងថាការឈឺក្រពះ បណ្តាលមកពីប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក ។ពេលនោះរូបគេមានការសង្ស័យទៅលើប្រពន្ធឈ្មោះតាំង លីណា ហៅ នីតា និងជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន(ជាចុងភៅ) ជាអ្នកដាក់ថ្នាំងងុយដេកនៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យគាត់បរិភោគ ពីព្រោះរូបគាត់មិន​ដែលប្រើប្រាស់ថ្នាំងងុយដេកទេ។ដោយបានធ្វើការ​ស៊ើបអង្កេត​តាមដាន ទើប​ដឹងថា​ប្រពន្ធ​របស់ខ្លួន បានរួម​គំនិត​ជាមួយ​បុរស​ជា​ចុងភៅ​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់​ថ្នាំ​សណ្តំ​លើ​ខ្លួន ​ដើម្បី​បានរួម​រ័ក្ស​គ្នា​យ៉ាង​សប្បាយ។

លុះមកដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៧ និង០០នាទីព្រឹក ជនរងគ្រោះ បានហៅជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅត្រេនមកសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថារូបគេ និង ឈ្មោះ តាំង លីណាហៅ នីតា ជាប្រពន្ធជនរងគ្រោះ បានដាក់ថ្នាំងងុយដេក ,ថ្នាំរាគ នៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគតាំងពីអំឡុងខែ មិថុនា ឆ្នាំ ២០២០ ​ដើម្បី​បានរួម​រ័ក្ស​គ្នា​យ៉ាង​សប្បាយជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ។ ក្រោយឮដូចនោះជនរងគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមផ្លូវច្បាប់ចំណែកស្រ្តីជាប្រពន្ធឈ្មោះ តាំង លីណា ហៅ នីតា បានដឹងខ្លួនមុនរួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបញ្ជាូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែសីហា ដើម្បីឲ្យចៅក្រមស៉ើបសួរ ចាត់ការតាមច្បាប់ ។ ក្រោយសាកសួររួចតុលាការក៏សម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅពន្ធធានាគារព្រៃស ៕

ដោយ៖ស តារា


ចែករំលែក៖