ព័ត៌មានទាន់ហេតុការណ៍៖

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស

ចែករំលែក៖

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ។ ដូច្នេះ ព្រះអង្គជាព្រះរាជនត្តាក្សត្រី (ចៅស្រី) របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជារជ្ជកាលបច្ចុប្បន្ន។

ក្រៅពីមានព្រះឆោមស្រស់ល្អហើយនោះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏មានព្រះគុណវុឌ្ឍិនិងព្រះបញ្ញាញាណដ៏ប្រសើរដោយបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ និងទទួលបានរង្វាន់សម្រាប់និស្សិតឆ្នើមបំផុតនាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនថែមទៀតផង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖