ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩% ហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ  ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

សូមបញ្ជាក់ដែរថា កំណាត់ផ្លូវជាតិលេខ៥ មាន​សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​ ក៏ដូចជាការតភ្ជាប់វិស័យ​ដឹកជញ្ជូន​ក្នុង​បណ្ដាប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មហាអនុតំបន់មេគង្គ ហើយក៏​ត្រូវ​បាន​ចាត់​ទុក​ថាជាផ្នែក​មួយ​នៃអាស៊ានហាយវ៉េលេខ ១(Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖