ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី០១ ខែកញ្ញា ការរឹតបន្ដឹងច្បាប់ មានមធ្យោបាយសរុបចំនួន ៨៨១គ្រឿង ត្រូវបានផាកពិន័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ សូមបញ្ជាក់ថា៖ នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​យានយន្ត​ ចំនួន​៨៨១​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៨៨១​ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ។
ដោយបញ្ជាក់ថា៖ ក្នុង​ចំណោម​យានយន្ដ​ទាំង​៨៨១​គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​៧០៩​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​៧០៩​ករណី​ និង​រថយន្ដ​ ចំនួន​១៧២​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង១៧២​​ករណី​ ។​

ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ បើកបរ​ម៉ូតូ​អត់​មួក​សុវត្ថិភាព​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​ ល្មើស​ល្បឿន​ ។​

បើតាម​ ​របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

ដោយ៖ សិលា


ចែករំលែក៖