ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្រឡាចបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០ នាទី ក្នុងករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី២ខែកញ្ញានេះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ គន ជីវ័ន្ត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ តាត វ៉ាន់ធូ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសស្រាល ខណ:មានទំនាស់ពាក្យសម្ដីគ្នាតិចតួច។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើតាមពាក្យបណ្តឹងជនរងគ្រោះនិងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖