ព័ត៌មានទាន់ហេតុការណ៍៖

អាល់ហ្វាដ ពន្លះសាំយ៉ុង​បេីកបរស្របទិសគ្នា​នៅផ្លូវជាតិលេខ​៤​ រងបួសធ្ងន់ស្រាលជនបរទេស-ខ្មែរ១៣នាក់​ត្រូវបញ្ជូន​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ នៅវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២​ ខែកញ្ញា ឆ្នាំ២០​២​០​ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយដែលបង្កឡេីង​ដោយរថយន្ដ​និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគី​ឡូម៉ែត្រលេខ​ ៦៧-៦៨ ក្នុងភូមិត្រពាំងអត់​ទឹក ឃុំគីរីវ័នស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាក ALPHARD ពណ៌ស គ្មានពាក់ស្លាក
លេ​ខ អ្នកបើកបរមិនស្គាល់ឈ្មោះហើយមានអ្អ្នករួមដំណើរចំនួន៦នាក់ (ស្រី៣ នាក់)ជាជនជាតិចិន បើកបរមក​ពី​ទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចខា​ងលើបានបុកពីក្រោយរថយន្ត១គ្រឿងម៉ាក​សាំ​យ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-​70​4​0 អ្នកបើកបរឈ្មោះ តូច ប៊ុន ធឿន ភេទប្រុស អា​យុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ហេតុការណ៍នេះបានបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួស​ធ្ងន់​ស្រាល១៣នាក់ ក្នុងនោះមានជនបរទេស​៦នាក់(ប្រុស៣ នាក់របួសធ្ងន់​) អ្នករបួសត្រូវកម្លាំងនគរបាលជំនាញធ្វេីការ​បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្ធែកខេត្ដកំពង់ស្ពឺ​ និងមួយចំនួនបន្ដទៅមន្ទីរពេទ្យនៅរា​ជ​ធានីភ្នំពេញ​ ។

តាមការបញ្ជាក់ពី​មន្ត្រីជំនាញ​ចរាចរណ៍​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះគឺបណ្ដាលមកពីអ្នកបេីកបរ​
ង​ងុ​យ​ដេក​ បាត់បង់ម្ចាស់ការ​ ហើយស្ថានភាព​យប់ងងឹតផង​ បេីកបរគ្មាន​ការប្រុងប្រយ័ត្ន​ ល្បឿន​លឿន​ហួស​កំណត់​ ។
បច្ចុប្បន្ន​មន្ត្រីនគរបាល​ចរាចរណ៍​បានកសាងឯ​កសារ​កំណត់​ហេតុ​វាស់វែងបញ្ជូនរថយន្ដបង្កទៅកា​ន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃស្នងកា​រ​ដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បី​មានចំណាត់ការ​តាមនីតិវិធី៕ដោយ ៖ សសម

 


ចែករំលែក៖