ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាដេីម្បីការពារ​ និងអភិរក្សសត្វស្លាបនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមឯកសារ​យោងសៀវភៅ​សត្វ​ស្លាបនៃ​ប្រទេសកម្ពុជា បានបញ្ជាក់ថា៖ ប៉ាក់ខ្ទៀវស្លាបខៀវ​ Blue-winged Pitta ជា​ប្រភេទ​ក្រុមបក្សី​ដែលរស់នៅតំបន់ព្រៃ ហេីយ​មានវត្ត​នៅរដូវប្រាំង​ និងសំបូរ​គ្រប់ទីកន្លែង​។ បក្សី​ប៉ាក់ខ្ទៀវស្លាបខៀវ​ មានទំហំ​ពី ១៨-២០.៥​ សង់ទីម៉ែត្រ​ នៅពេល​ពេញ​វ័យ​ មានបន្ទូលក្បាល​ឆ្នូត​ខ្មៅ​ ឆ្នូត​កាត់​តាម​ភ្នែក​ពណ៌​ខ្មៅ​ ចិញ្ចេីម​និង​បំពង់កពណ៌ស​ ខ្នង​ពណ៌​បៃតង​ គែម​លេីនៃស្លាបពណ៌ខៀវ​ មានដៅសលេីស្លាប​សងខាង​ និង​ផ្នែក​គូថ​ពណ៌​ក្រហម​។ ចំណែក​ឯ​ពេល​មិន​ទាន់​ពេញ​វ័យ​ ក្បាល​ និង​ផ្នែក​ខ្នង​ពណ៌​ស្រអាប់​។​ បក្សីប្រភេទនេះ​រស់នៅតាម​ព្រៃ​ស្រោង​ ព្រៃចម្រុះ​ និង​ព្រៃឫស្សី​។ ការបន្តពូជបក្សី​ប៉ាក់ខ្ទៀវស្លាបខៀវ​ គឺចាប់ពីខែ​មេសា​ រហូត​ដល់​ខែ​សីហា​។ រូបភាពនេះផ្តិតដោយ Mr. Vannarith Nobទីតាំងនៅខេត្តក្រចេះ៕

ដោយ៖ សិលា


ចែករំលែក៖