ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យសេតវិមាន ច្រានចោលការបារម្ភរបស់ WHO ដែលមានមន្ទិលជុំវិញការសម្រេចរបស់អាមេរិកឱ្យចេញវ៉ាក់សាំងកូវីដ-១៩ ទាំងមិនទាន់បញ្ចប់ការសាកល្បងចុងក្រោយ

ចែករំលែក៖

អន្តរជាតិ៖ បើតាមអ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃអង្គារទី១ ខែកញ្ញាម្សិលមិញនេះ បានច្រានទៅវិញចំពោះការព្រួយបារម្ភរបស់អង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីមន្រ្តីសុខភាពអាមេរិកម្នាក់បាននិយាយថាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចត្រូវបានអនុម័តដោយមិនចាំបាច់បញ្ចប់ការសាកល្បងចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០

លោក Judd Deere អ្នកនាំពាក្យសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកនឹងបន្តចូលរួមជាមួយដៃគូអន្តរជាតិរបស់យើង ដើម្បីធានាថាយើងកម្ចាត់វីរុសនេះ ប៉ុន្តែយើងនឹងមិនត្រូវមានការបង្អាក់ដោយអង្គការពហុភាគីពុករលួយ អង្គការសុខភាពពិភពលោក និងប្រទេសចិនឡើយ»

អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា៖«ប្រធានាធិបតីនេះ (ដូណាល់ត្រាំ) នឹងចំណាយប្រាក់តាមដែលអាចទៅបាន ដើម្បីធានាថាវ៉ាក់សាំងថ្មីស្របតាមស្តង់ដារមាសរបស់ FDA របស់យើង ទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ និងអាចជួយសង្គ្រោះជីវិតមនុស្ស»ដោយ៖ស តារា


ចែករំលែក៖