ព័ត៌មានទាន់ហេតុការណ៍៖

ព្រូដិនសល​កម្ពុជា ផ្ដល់​រង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់​ ដើម្បីអបអរ​ពិធីបុណ្យភ្ជុំ​បិណ្ឌ​

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ ព្រូដិនសល​កម្ពុជា ដែលជា​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេនៅកម្ពុជា​ នឹង​ផ្ដល់ជូន​នូវ​រង្វាន់ដ៏ធំសម្បើមជាងគេបំផុត និងមិនធ្លាប់មានពីមុនមក តាមរយៈកម្មវិធីពិសេស​ ដើម្បី​អបអរ​ពិធីបុណ្យភ្ជុំបិណ្ឌខាងមុនេះ

អតិថិជន​នឹងមានឱកាស​ឈ្នះរង្វាន់ធំ គឺ​រថយន្ត​ម៉ាក MG ZS ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាងចំនួនមួយគ្រឿង និងរង្វាន់ធំបន្ទាប់គឺម៉ូតូ Honda Dream ស៊េរី​ឆ្នាំ២០២១ មួយគ្រឿងផងដែរ

ក្រៅពីរង្វាន់ធំទាំងពីរខាងលើ នៅមានរង្វាន់ជា​ច្រើនផ្សេងទៀត​រួមមានទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃSamsung Galaxy Active 2 ចំនួន ២០ គ្រឿង និង​ឧបករណ៍វាស់កំដៅ​ឌីជីថល​ចំនួន ៥០ គ្រឿង​ទៀត ដែល​ត្រៀម​សម្រាប់អតិថិជនរបស់​ក្រុមហ៊ុនព្រូដិនសល​កម្ពុជា។

អតិថិជនទាំង​ថ្មី ទាំងចាស់ ដែលជាវ​បណ្ណ​សន្យារ៉ាប់រង​អាយុជីវិត​ណាមួយ​​ពីព្រូដិន​សល​កម្ពុជា ចាប់ពីពេលនេះ រហូត​ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ នឹង​ត្រូវបានបញ្ចូលឈ្មោះទៅក្នុងកម្មវិធីចាប់ឆ្នោត​ ដើម្បីមានឱកាស​ឈ្នះ​រង្វាន់​ណាមួយ​​ក្នុង​ចំណោម​រង្វាន់​ដ៏អស្ចារ្យទាំងនេះ។

អ្នកឈ្នះរង្វាន់​នឹង​ត្រូវបានប្រកាសឈ្មោះ​នៅ​ក្នុង​កម្មវិធីចាប់ឆ្នោត​ ដែល​នឹង​ផ្សាយ​ផ្ទាល់​នៅលើទំព័រ​ហ្វេសបុក របស់ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​ នៅថ្ងៃទី ខែតុលា ឆ្នាំ២០២០។

ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​​ ផ្ដល់ការ​ការពារ​ហិរញ្ញវត្ថុ​ និង​សុខភាព​ ដល់ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មានបំណង​ចង់បាន​​ការពារ​សុខុមាលភាព​ និង​សន្តិសុខ​ហិរញ្ញវត្ថុ​របស់ក្រុមគ្រួសារគ្រប់ពេលវេលា​ទាំងអស់


ចែករំលែក៖