ព័ត៌មានទាន់ហេតុការណ៍៖

ស្មានមិនដល់សោះ រឿន ណាត ក្រោយអ្នករៀបចំឈុតឲ្យនាងគ្រងនូវឈុតអប្សរា នាងអះអាងថា៖ វិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ កញ្ញា រឿន ណាត ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨(Miss Universe Cambodia 2018) ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ទាំងទឹកមុខកាយវិការនិងរូបរាង គឺសាកសមឥតទាស់តែម្ដង។

ប៉ុន្តែអ្វីដែលបង្កឲ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជនគ្រប់គ្នា ខណៈដែលក្រុមការងារអ្នករៀបចំកំពុងធ្វើការផ្សាយបន្តផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុក បង្ហាញអំពីសកម្មភាពថតឈុតអប្សរារបស់ រឿនណាត កាលពីថ្ងៃទី២ខែកញ្ញាម្សិលមិញនេះ នៅពេលដែលនាងកំពុងតែថត ស្រាប់តែគេចាប់អារម្មណ៍ថា នាងបានបង្ហាញនូវកាយវិការប្លែកៗខុសពីចរិតនាងពិតទាំងស្រុង ដែលគេសង្ស័យថាកំពុងមានដួងវិញ្ញាណនាងអប្សរាចូលសណ្ឋិតដោយបានសម្ដែងចេញជាកាយវិការទន់ភ្លន់ ញញឹមទាំងស្រក់ទឹកភ្នែក សួរអ្វីក៏មិននិយាយ គិតតែក្រវីក្បាល និងឈររេរាំយ៉ាងគួរឲ្យស្រណោះ។

ជាមួយគ្នានោះដែរ ពេលឃើញបែបនេះហើយ ក្រុមការងារទាំងអស់ ក៏បានធ្វើការបញ្ចប់ការ Live ភ្លាមៗ ទើបក្រោយមក អ្នករៀបចំ និងជាអ្នកតម្លើងឈុតមួយនេះជូន រឿន ណាត ក៏បានចេញមកសរសេររៀបរាប់ជាហូរហែរលើគណនីហ្វេសប៊ុកឈ្មោះ Skor Krob  ដែលស្ដាប់ហើយ ពិតជាគួរឲ្យព្រឺសម្បុរខ្លាំងមែន ដោយលោកបាននិយាយថា៖ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយនូវរឿងដែលកេីតឡេីងណាស់​! ម្ចាស់គេមកហេីយគេមកតាំងពី ២ថ្ងៃមុនមកម្លេះដូចដែរខ្ញុំបានផុសកាលពីយប់មុនចឹងគេមកស្រស់ៗតែម្ដងអត់បានដេកទេ ២យប់មុនថ្ងៃថតខ្ញុំខ្លាចរហូតមិនហ៊ានដេក គេមកល្អទេទឹកមុខញញឹមទន់ៗតែបង្កប់ការឈឺចាប់ខាងក្នុងទឹកភ្នែរហូរស្រក់ចុះមាត់នៅតែញញឹមខ្ញុំមិនដឹងថាគាត់មានអីក្នុងចិត្តដែលលាក់លាមទុក វាមិនមែនជាការសម្ដែងទេដោយសាតែហេតុការហ្នឹង ទេីបខ្ញុំសម្រេចចិត្តបិត liveភ្លាមមិនមែនទាមទារចំណាប់រម្មណ៍អីទេហេីយម៉ូឌេលក៏មិនមែនអ្នករបាំអីដែរតែកាយវិការទាន់ភ្លន់សម្រក់ទឹកភ្នែកនៅតែហូរ តែមិនចោលការញញឹមសួរមិននិយាយស្ដីបានត្រឹមញញឹមក្រវីក្បាលអ្នកដែលបានមេីល live មុនខ្ញុំបិតគឺដឹងហេីយប្រហែលនាងសប្បាយចិត្តដល់ស្រក់ទឹកភ្នែកដែលពួកយេីងនឹកឃេីញដល់ពួកនាង ព្រោះពួកនាងគិតថានាងជាស្រមោលនៃអតីតកាលហេីយពេលនេះពួកយេីងបានសាងនាងឡេីងវិញម្តងទៀត នាងចង់រេរាំឲ្យឃេីញដេីម្បីជាការអរគុណការរៀបរាប់ពីគណនីហ្វេសប៊ុក Skor Krob

ប៉ុន្តែទោះជាយ៉ាងណាមិញ ក្រោយមានហេតុការណ៍បែបនេះកើតឡើងលើតារាស្រីរូបនេះ អ្នកគ្រប់គ្នា ពិតជាស្ទើរតែនឹកស្មានមិនដល់នោះឡើយ តែយ៉ាងណា សម្រាប់សមិទ្ធផលថ្មីមួយនេះ រឿន ណាត ពិតជាធ្វើបានល្អខ្លាំងណាស់ ដែលនាងត្រូវបានគេសរសើរគ្រប់គ្នាផងដែរ៕

បើចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖


ចែករំលែក៖