ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ មានឈ្មោះ សេង ម៉េងទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុង/ ខេត្តព្រះសីហនុ (មានសារធាតុញៀន)
បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ នួន សុបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារបន្សល់ទុក៖ ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌សលាយផ្កាឈូក ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-៨១៤៩ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖