ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើផ្លូវ ធ្វើសួន បិទផ្លូវចូលសាលារៀន ចូលវត្តអារាម ចូលភូមិ

ចែករំលែក៖

ភ្នំពេញ៖គណនីហ្វេសប៊ុកឈ្មោះ «Ty Chamnab» បានសរសេរ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ថា សូមផ្ញើរូបភាព៣សន្លឹក ជូនដល់ក្រសួងសាធារណការនិងដឹកជញ្ជូន អោយបានជ្រាបថា ធ្វើផ្លូវ ធ្វើសួនបិទផ្លូវចូលសាលារៀន ចូលវត្តអារាម ចូលភូមិ នៅចំណុចគីឡូម៉ែតលេខ២៣-២៤ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពលរដ្ឋ បន្តថា «តើអោយសិស្សនិងប្រជាជនឆ្លងកាត់តាមណា សូមជួយស៊ែរអោយក្រសួងសាធារណការជ្រាបជាព័ត៌មានផង»៕

ដោយ៖ចេស្តា


ចែករំលែក៖