ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេនិងខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដើមឈើយ៉ាងធំមួយដើមចំពីលើរថយន្ត ម៉ាក ហាយឡេនឌ័រ មួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើយ៉ាងធំ១ដើមបានបាក់មកលើផ្លូវចំពីលើរថយន្តម៉ាក Highlander មួយគ្រឿង ខណៈដែលកំពុងចតទុកចោលនៅតាមផ្លូវ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ពេលមេឃកំពុងធ្លាក់ភ្លៀងនិងខ្យល់ កន្ត្រាក់កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវលេខ១៤៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីនេះធ្វើឱ្យអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល និងហួសចិត្តដោយមិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតដល់បាក់ដើមឈើសង្កត់លើរថយន្ត មួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2AP-1038 ខណៈកំពុងចតទុកចោលនៅតាមផ្លូវខាងលើ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហើយបានឱ្យកម្លាំងពាក់ព័ន្ធកាត់យកមែកឈើចេញដើម្បីកុំអោយកកស្ទះចរាចរណ៍ផងដែរ៕ដោយ៖ ជីណា


ចែករំលែក៖