ព័ត៌មានទាន់ហេតុការណ៍៖

ចៅអធិការវត្តប្រជុំនទី (ក្រពើហា) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្នងការខេត្តកណ្តាល និងលោកស្រីមានទឹកចិត្តសទ្ធាជ្រះថ្លានិងយកចិត្តទុកដាក់ចំពោះព្រះសង្ឃគង់ចាំព្រះវស្សា

ចែករំលែក៖

ខេត្តកណ្តាល៖ អាត្មាភាពព្រះនាមព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ចៅអធិការវត្តប្រជុំនទី (ក្រពើហា) តំណាងព្រះសង្ឃ សមណសិស្ស អាចារ្យ គណៈកម្មការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកស្រីព្រមទាំងបុត្រ និង មន្ត្រីក្រោមឱវាទទាំងអស់ ដែលមានទឹកចិត្តសទ្ធាជ្រះថ្លានិងយកចិត្តទុកដាក់ចំពោះព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ក្រពើហា) និងសមណសិស្សនៃពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា បានអញ្ជើញមកប្រារព្ធកម្មវិធីបុណ្យកាន់បិណ្ឌវេនទី៥ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាវត្តប្រជុំនទី (ក្រពើហា) ។
ព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) សូមជូនពរលោក លោកស្រីព្រមទាំងបុត្រ និងមន្ត្រីក្រោមឱវាទទាំងអស់ អោយបានសម្រេចជោគជ័យនូវរាល់ការងារភារកិច្ច និងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ វត្តប្រជុំនទី (ក្រពើហា) សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រារព្ធកម្មវិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ ថ្ងៃអាទិត្យ ៤-៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២០៕

ដោយ៖ សិលា


ចែករំលែក៖