ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរទីក្រុងហូជីមិញអនុញ្ញាតឲ្យបើក បារ និងក្លឹប ចំនួន ១៨០ កន្លែងឡើងវិញ ខណៈរលកទី២ ស្ងប់ស្ងាត់មិនបានប៉ុន្មានផង

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរទីក្រុងហូជីមិញ បន្ទាប់ពីនៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានរាយការណ៍ថាមិនមានការឆ្លងCovid-19 ក្នុងសហគមន៍អស់រយៈពេល ៣៨ថ្ងៃមកនោះ ហើយនឹងករណីឆ្លងនៅតំបន់រួមមាន៖ ដាណាង ក្វាងណាម និងហាយឌុងត្រូវបានគ្រប់គ្រងល្អ ស្រាប់តែអាជ្ញាធរក្រុមហូជីមិញ សម្រេចអនុញ្ញាតឲ្យបារ ក្លឹបកម្សាន្តចំនួន ១៨០កន្លែង បន្តប្រតិបត្តិការឡើងវិញចាប់ពីម៉ោង ល្ងាចថ្ងៃទី៧ខែកញ្ញានេះតទៅបន្ទាប់ពីបិទអស់រយៈពេលជាងមួយខែ ដើម្បីទប់ស្កាត់រលកទី២ នៃការរីករាលដាលវីរុស Covid-19

សូមជម្រាថា បារ និងក្លឹបកម្សាន្តនៅក្រុងសៃហ្គន បានបើកដំណើរការវិញកាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីពាក់កណ្ដាលខែមីនា ដោយសារការរីករាលដាលនៃវីរុស Covid-19យ៉ាងណាមិញ បន្ទាប់ពីជំងឺនេះ បានកើតឡើងម្តងទៀតកាលពីចុងខែកក្កដាអាជ្ញាធរក្រុងបានបិទសេវាកម្មកម្សាន្ត និងហាមឃាត់ព្រឹត្តិការណ៍ដែលមានមនុស្សច្រើនកុះករ។ ក្រៅពីនេះតំបន់ជាច្រើនទៀតដូចជា Khanh Hoa, Binh Thuan, Quang Nam នៅភាគកណ្ដាល និង Ba Ria-Vung Tau, Dong Nai នៅភាគខាងត្បូងក៏បានបើកសេវាកម្មមិនចាំបាច់ដូចជាបារ ខារ៉ាអូខេ និងក្លឹបកម្សាន្តផងដែរ។

ជាក់ស្តែងនៅក្នុងសេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហូជីមិញចុងក្រោយដែលចេញនៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញានេះ ក៏បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យព្រឹត្តការណ៍ និងសន្និសីទនានា ដោយអនុលោមតាមវិធានការប្រឆាំងនឹងរោគរាតត្បាត។ ខណៈដែលអ្នកស្រុក ត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាស់ និងរក្សាចម្ងាយសុវត្ថិភាពនៅទីសាធារណៈ លាងដៃជាមួយអាល់កុល និងជៀសវាងប្រមូលផ្តុំហ្វូងមនុស្សធំៗលើកលែងតែសាលារៀនការិយាល័យ និងមន្ទីរពេទ្យ។

គួរបញ្ជាក់ថាទីក្រុងហូជីមិញ បានកត់ត្រាការចម្លងក្នុងស្រុកចំនួន ករណីនិងករណីចំនួន ដែលបាននាំចូលក្នុងរលកទី២ ក្នុងនោះ នាក់ទៀតកំពុងទទួលការព្យាបាល ខណៈពេលដែលអ្នកផ្សេងទៀតបានជាសះស្បើយ។ ជាមួយគ្នានោះដែរ ប្រទេសវៀតណាម មិនបានកត់ត្រាការចម្លងក្នុងសហគមន៍ចាប់ពីថ្ងៃទី០៣ ខែកញ្ញានេះទេ រហូតមកដល់ពេលនេះទើបប្រទេសមួយនេះ បានរាយការណ៍ពីករណីCovid-១៩ ចំនួន ,០៤៩ករណីដោយមាន ១៧៧ កំពុងព្យាបាល និង ៣៥ នាក់បានស្លាប់៕ដោយ៖ស តារា


ចែករំលែក៖