បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់សមត្ថភាព មន្ត្រីគ្រប់គ្រងព្រំដែន និងប្រឆាំងមេរោគកូវីដ-១៩ ដែលរៀបចំឡើងដោយស្ថានទូតអូស្រ្តាលី និងអង្គការ IOM ប្រចាំកម្ពុជា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ ជំនួយការដឹកនាំនាយកដ្ឋានច្រកទ្វារទី១, លោក ផាប្លូ ខាំង (PABLO KANG) អគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី គ្រីស្ទីន ផាកូ (KRISTIN PARCO) ប្រធានអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា។
វគ្គសិក្ខាសាលានេះ មានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារលី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ជាគ្រូបង្គោល, លោកវរសេនីយ៍ឯក ជឹម ភិរម្យ នាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ, លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ ព្រមទាំងលោកនាយរងប៉ុស្តិ៍, នាយ-នាយរងផ្នែក, មន្ត្រីប៉ុស្តិ៍ និងក្រុមផ្ដល់ទិដ្ឋាការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៤១នាក់៕ដោយ៖ សសម