ខេត្តព្រះវិហារ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ៣ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀននៅចំណុចផ្លូវជាតិលេខ៩ ស្រុកឆែប ខេត្តព្រះវិហាររកឃើញថ្នាំញៀនមួយចំនួននិងធ្វើតេស្តទឹកនោមរកឃើញមានភាពវិជ្ជមាន២នាក់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំម្លូព្រៃ១បានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឃើញជនសង្ស័៣នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើមើលទៅគួរឲ្យសង្ស័យក៏ឃាត់ម៉ូតូអត់ស្លាកលេខ១គ្រឿងហើយសួរនាំនិងឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ពេលនោះជនសង្ស័យ២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។បន្ទាប់ពីទទួលការសារភាពបែបនេះកម្លាំងបាននាំខ្លួនពួកគេទាំងបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្លូព្រៃ១ ដើម្បីធ្វើតេស្តទឹកនោម ស្រាប់តែរកឃើញក្នុងចំនោម ៣ នាក់ មាន២ នាក់វិជ្ជមាន។
ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យទាំង៣នាក់មាន៖
១, ឈ្មោះ អ៊ុន ភក្តី ភេទ ប្រុស អាយុ ២៤ ឆ្នាំ
២, ឈ្មោះ យន់ មករា ភេទ ប្រុស អាយុ ២៤ ឆ្នាំ
៣, ឈ្មោះ សាត់ រតនា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ។
ក្រោយឃាត់ខ្លួនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានប្រគល់ជនសង្ស័យទាំង ៣ នាក់និងវត្ថុតាងឱ្យអធិការដ្ឋាននគរបាលស្រុកឆែបអនុវត្តតាមនីតិវិធីបន្ត៕ដោយ៖ប្រាថ្នា