ព័ត៌មានទាន់ហេតុការណ៍៖

ខណៈអ្នកជំនាញខ្លះសង្ស័យពីប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV ក្រុមហ៊ុនចិន CanSino ចេញមុខការពារវ៉ាក់សាំង COVID-19 របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានក្រុមអ្នកជំនាញមួយចំនួន បានបង្ហាញការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino ដែលត្រូវបានអភិវឌ្ឍឡើង ដោយឈរលើមូលដ្នាននៃវីរុសគ្រុនផ្ដាសាយទូទៅ។ ដោយក្រុមអ្នកជំនាញទាំងនេះយល់ឃើញថា៖វ៉ាក់សាំងមួយនេះ ដែលផ្អែកលើវីរុសគ្រុនផ្ដាសាយទូទៅ អាចនឹងមានប្រសិទ្ធភាព មានព្រំដែនកំណត់ ហើយមិនតែប៉ុណ្ណោះអង់ទីករដែលមានស្រាប់ប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយទូទៅ ក៏អាចនឹងបំផ្លាញវ៉ាក់សាំងAd5-nCoV ផងដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយកាលពីថ្ងៃពុធ ទី០៩ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះថា ក្រោយមានការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនCanSino Biologics បានទាត់ចោលការព្រួយបារម្ភ និងការសង្ស័យរបស់ក្រុមអ្នកជំនាញមួយចំនួន ចំពោះប្រសិទ្ធភាពនៃ វ៉ាក់សាំង COVID-19 របស់ខ្លួន ដោយក្រុមហ៊ុនមួយនេះ អះអាងថា៖ការវាយតម្លៃមិនគួរធ្វើឡើងដោយមិនមានទិន្នន័យគ្រប់គ្រាន់ពីការធ្វើតេស្ដនោះទេ។

យ៉ាងណាមិញ ក្រុមហ៊ុន CanSino បានច្រានចោលការវាយតម្លៃ និងការព្រួយបារម្ភបែបនេះ ដោយបញ្ជាក់ថា វាធ្វើឡើងដោយគ្មានទិន្នន័យគ្រប់គ្រាន់ពីការធ្វើតេស្ដ។ក្រុមហ៊ុន CanSino បានបន្ថែមទៀតថា វ៉ាក់សាំង Ad5-nCoV កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ដចុងក្រោយនៅឡើយ តែទទួលបានការអនុម័តឱ្យប្រើប្រាស់ហើយ នៅក្នុងយោធាចិន៕ដោយ៖សតារា


ចែករំលែក៖