ព័ត៌មានទាន់ហេតុការណ៍៖

ដល់ម្លឹងផង..ខ្លាំងម្ល៉េះលោកព្រះ ..បើចង់រកសុីដឹកជ្រូក ទាល់តែឆ្លងកាត់កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម…!

ចែករំលែក៖

ភ្នំពេញ៖ ដល់ម្លឹងផង..ខ្លាំងម្ល៉េះលោកព្រះ ..បើចង់រកសុីដឹកជ្រូក ទាល់តែឆ្លងកាត់កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម…! ចុះគេអត់គិតរឿងច្បាប់ទម្លាប់ រឿងពិនិត្យសុខភាពសត្វទេអី បានជាត្រឹមកូនប្រសារអ្នកធំក្រសួងសោះមានឥទ្ធិពលយ៉ាងនេះ..?
សូមជម្រាបជូនថា៖ មាន Facebook មួយចំនួនបានលើកយករឿងនេះទម្លាយ អាចជាបញ្ហាផ្ទៃក្នុងទម្លាយឱ្យ ទើបដល់មានពាក្យថា៖ «បងប្អូន​អាជីវករ​ចង់រកស៉ីនាំជ្រូកចូល​ ឬ​ នាំជ្រូក​ទៅ​វៀតណាម​ បាន​ជោគជ័យ​ ត្រូវ​សុំការ​អនុញ្ញាត​ពី​ លោក​ សៀក​ ឡេង​ កូន​ប្រសារ​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​ »។
ក្នុងនោះថែមទាំងបញ្ជាក់ថា៖ គាត់​មានសិទ្ធិ​អំណាច​ចាត់​ចែងមុខរបរ​ជំនួញ​ជ្រូក​ មាន់​ ទា​ គោ​ ក្របី​ គ្រប់​បែបយ៉ាង​ ។ បេីគាត់​មិនឯកភាពហេីយ​ អ្នកណា​ក៏​មិនអាចរកស៉ីបានដែរ​ ។ ជាពិសេស​ ច្បាប់​នាំជ្រូក​ឆ្លងកាត់​ទៅ​វៀតណាម​ មាន​តែ​គាត់​ទេ​ដែលមាន​អំណាច​ចាត់​ចែងបាន​ ។

សារនោះបានបន្តថា៖ អ្នករកស៉ីត្រឹមត្រូវ​វេទនា​ណាស់​ ព្រោះ​ចំណាយ​លុយ​ក្រោមតុ​ ប្រចាំខែ​ ជូន​អស់​លោក​ពាក់​ព័ន្ធ​ខ្លាំង​ពេក​ ។ ក្រុមហ៊ុន​ខ្លះ​រកស៊ី​ស្របច្បាប់​សោះ​តែ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់​ជាង​ ១០​ ម៉ឺន​ដុល្លារ​ ក្នុង​ ១ខែ​ ។
ទាក់ទិននឹងបញ្ហានេះ គេមិនដឹងថា កូនប្រសារថ្នាក់ដឹកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឪពុកក្មេកឈ្មោះអីទេ តែគេលម្អិតថា កូនប្រសារឈ្មោះ សៀក ឡេង ..!
បញ្ហានេះគួរតែខាងអគ្គនាយកដ្ឋានពេទ្យសត្វ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាស្រាវជ្រាវផងមើល៍ ពិតជាដូច្នោះមែនអត់ ខណៈនោះជាភារកិច្ចរបស់ក្រសួងតើ រឿងកូនប្រសារអ្នកណាទៅ អំណាចមហិមាម្ល៉េះ…! ៕

ដោយ៖ សិលា


ចែករំលែក៖