ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនសង់ខុនដូនៅកណ្តាលរាជធានីចាប់លក់ដំណាក់កាលទី២ក្រោយដំណាក់កាលទី១លក់ដាច់អស់ ក្រោមវិនិយោគទុន៧០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ÷ ព្រោះតែឃើញកម្ពុជាមានសន្តិភាពពេញលេញនិងមានសន្ទុះការអភិវឌ្ឍកាន់តែជឿនលឿនជាលំដាប់
កន្លងមកនេះក្រុមហ៊ុនវិនិយោគលំនៅដ្ឋានដ៏ធំរបស់ជប៉ុនមួយមាន ឈ្មោះ ថា អារ៉ាខាវ៉ា(Arakawa Residence)បានចំណាយដើមទុនប្រាក់រាប់លានដុល្លារមកសាងសង់អគារខុនដូទំនើបទាន់សម័យមានកម្ពស់២១ ជាន់មានអគារចំនួន១៦ស្ថិតនៅខាងកើតផ្សារទឹកថ្លា ខាងក្រោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក អាឡិច យ៉ាស៊ុយម៉ូតូ អគ្គនាយកក្រុមហ៊ុនលំនៅដ្ឋានអារ៉ាខាវ៉ា បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុនបានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារដើម្បីសាងសង់លំនៅដ្ឋានបែបប្រណីតមានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានផាសុកភាពបរិស្ថានល្អ។នេះជាការសាងសង់លំនៅដ្ឋានស្តង់ដារជប៉ុនទី១នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុងនិងមានតម្លៃសមរម្យសម្រាប់អតិថិជនដែលគួររួសរាន់ទៅជាវឲ្យបានឆាប់។
លោកថា កាលក្នុងដំណាក់កាលទី១នៃការសាងសង់ក្នុងចុងឆ្នាំ២០១៩បានប្រកាសបើកលក់អស់ហើយដែលមានចំនួន១៦៨០យូនីតព្រោះតែអតិថិជនគាំទ្រយ៉ាងពេញទំហឹង។ដូច្នេះនៅដំណាក់កាលទី២នេះក្រុមហ៊ុនមានសាងសង់មានចំនួនតែ១២៨០យូនីតតែប៉ុណ្ណោះហើយក្រុមហ៊ុនចាប់ផ្តើមសាងសង់ចាប់ពីពេលនេះតទៅ។
លោកអគ្គនាយកបន្តថាដំណាក់កាលទី២បានប្រកាសចាប់ផ្តើមបើកលក់ហើយ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។
ចំពោះតម្លៃលក់តាមយូនីតដែលមានទំហំបន្ទប់៦.៤០មគុណ៧.៤០ មានបន្ទប់ដេក បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទឹក១និងចង្រ្កានបាយ១ មានតម្លៃជាង៣០៥០០ដុល្លារ។ឯបន្ទប់គេងមាន២បន្ទប់និងបន្ទប់ផ្សេងៗមានដូចគ្នាមានតម្លៃជាង៦២០០០ដុល្លារ និងអាចបង់រំលោះ១ខែជាង៥៧០ដុល្លារ។
លោកអគ្គនាយក បានអំពាវនាវដល់អតិថិជនមេត្តារួសរាន់ទៅជាវទុកជាកេរមរតកកុំបីខាន៕

ដោយ÷ប្រាថ្នា


ចែករំលែក៖