ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ខណ:ចាប់បានសត្វកំភេមខ្មោចយ៉ាងច្រើនយកទៅលីងដើម្បីបរិភោគ បានពុលបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នៅភូមិ គីរីវ័ន្ត សង្កាត់កនៅភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
អ្នកទាំង០២នាក់ដែលបានស្លាប់ នេះមានទី១ឈ្មោះ ផុន ញូង ប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យនិងទី២ ឈ្មោះ ផល់ មួន ប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។ មុនពេលកើតហេតុអ្នកទាំង២បានចាប់សត្វកំភេមខ្មោច បានមួយចំនួនហើយបានយកទៅលីងហូបបណ្តាលឲ្យពុល ក្អួតចង្អោរ។បន្ទាប់មកក្រុមគ្រួសារ បានបញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយដោយមានអាការធ្ងន់ធ្ងរពេកគ្រូពេទ្យខេត្ត បានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប បន្តដេីម្បីព្យាបាល ។
លុះដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែលឈ្មោះ ផុន ញូង ភេទ ប្រុសអាយុ ៣៨ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាប ។
រហូតដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០៖ វេលាម៉ោង ១និង៣០នាទីរសៀលឈ្មោះ ផល់ មួន ប្រុសអាយុ ៤៧ឆ្នាំ ក៏បានស្លាប់ នៅមន្ទីរពេទ្យ ខេត្តសៀមរាប ម្នាក់ទៀត។
ក្រោយមកសពទាំងពីរ ត្រូវបានសាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណីនៅ លំនៅឋានវិញ នៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕
ដោយ៖ប៉ែន នួន