ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់ ត្រូវតែត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​ ,នេះបើតាមការអះអាងពីក្រសួងការពារជាតិ​តៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្បែរឆ្នេរភាគនិរតីនិងបញ្ជូនយន្តហោះចម្បាំងហោះចូលដែនអាកាសរបស់តៃវ៉ាន់ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋានគម្រោង និងប្រតិបត្តិការនៃក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ បានប្រកាសថា៖ តៃវ៉ាន់ ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការធ្វើសង្គ្រាមជាមួយចិន

ជាក់ស្តែង បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បានចេញផ្សាយថា កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ លោក​Yeh Kuo-hui អនុប្រធាននាយកដ្ឋានគម្រោង និងប្រតិបត្តិការនៃក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយថា«​យើងត្រូវតែរៀបចំឲ្យបានគ្រប់គ្រាន់ទាំងអស់ ដើម្បីរួចរាល់ក្នុងការធ្វើសង្គ្រាម​»​ ការលើកឡើងរបស់លោក​Yeh បែបនេះធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំងចិនប្រភេទ Su-30 និង​J-10 ជាច្រើនគ្រឿង បានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ថ្ងៃជាប់គ្នា

ជាមួយគ្នានេះ លោក​Yeh Kuo-hui ក៏បានទទូចឲ្យចិនគ្រប់គ្រងកងទ័ពរបស់ខ្លួនឲ្យបានត្រឹមត្រូវផងដែរ ដើម្បីបញ្ចៀសការប៉ះទង្គិចណាមួយជាពិសេសគឺយន្តហោះចម្បាំងរបស់ចិន ដែលហោះចូលតំបន់ឆ្លើយតបរបស់តៃវ៉ាន់

បើយោងតាមរាយការណ៍តៃវ៉ាន់ ថា៖ ចិនបានធ្វើសមយុទ្ធកងទ័ពជើងទឹកនិងអាកាស នៅក្បែរឆ្នេរភាគនិរតីរបស់ខ្លួន ដែលសកម្មភាពនេះទីក្រុងតៃប៉ិបានចាត់ទុកថា គឺជាសកម្មភាពគំរាមរបស់ចិន ដើម្បីឲ្យតៃវ៉ាន់ទទួលយកច្បាប់ តាមសំណើរបស់ចិន ក្នុងការបង្រួបបង្រួមប្រទេស សមយុទ្ធយោធានេះ បានធ្វើឡើងនៅចន្លោះកោះតៃវ៉ាន់ និងប្រជុំកោះ Pratas ដែលស្ថិតក្រោមការគ្រប់គ្រង់របស់តៃវ៉ាន់ផងដែរហើយសមយុទ្ធយោធារបស់ចិនកំពុងគំរាមកំហែងស្ថិរភាពក្នុងតំបន់ និងបង្កគ្រោះថ្នាក់ដល់ការហោះហើរអន្តរជាតិ មិនតែប៉ុណ្ណោះលោកYeh បានយល់ឃើញបែបនេះ និងប្រាប់ទៅចិនថា «​យើងសូមនិយាយម្តងទៀត កុំមើលស្រាលការប្តេជ្ញារបស់យោធាតៃវ៉ាន់ក្នុងការការពារទឹកដី យើងជឿជាក់ និងអាចការពារប្រទេសរបស់យើង​»​

សូមជម្រាបផងដែរថា តៃវ៉ាន់ ក៏បានចែករំលែកព័ត៌មាននេះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ហើយសហរដ្ឋអាមេរិក ទំនងជាប្រទេសដែលតៃវ៉ាន់ផ្ដល់ព័ត៌មានលើសកម្មភាពយោធារបស់ចិន ជុំវិញបញ្ហានេះ មន្ទីរបញ្ចកោណអាមេរិក ក៏អះអាងដែរថា៖ ខ្លួនបានតាមដានសមយុទ្ធយោធានេះយ៉ាងម៉ត់ចត់

គួរបញ្ជាក់ថា ចិនមួយរយៈចុងក្រោយនេះ បានបង្កើនការធ្វើសមយុទ្ធយោធាលើទឹកយ៉ាងខ្លាំងបំផុត បន្ទាប់ពីធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូងនៅក្នុងខែសីហាកន្លងទៅ ចិនបានធ្វើសមយុទ្ធនៅក្នុងសមុទ្រBohai នៅថ្ងៃទី ខែកញ្ញា និងនៅភាគខាងត្បូងនៃសមុទ្រលឿង នៅថ្ងៃទីនិង ខែកញ្ញា ខណៈសមយុទ្ធយោធាចុងក្រោយ គឺនៅក្បែរឆ្នេរភាគនិរតីរបស់តៃវ៉ាន់តែម្តងដោយ៖ស តារា


ចែករំលែក៖