ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធតាមផ្លូវចុះចំណោតលឿនមិនប្រយ័ត្នដួលបាក់កស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែជិះម៉ូតូមិនប្រយ័ត្នខណៈដែលដឹកប្រពន្ធផងក្នុងល្បឿនបោះពួយយ៉ាងលឿនត្រង់ចំណុចផ្លូវចុះចំណោតក៏រេចង្កូតធ្លាក់ផ្លូវដួលតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលធ្លាក់ផ្លូវបណ្តាលឱ្យបុរសម្នាក់ស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង១៩ថ្ងៃទី​ ១១ ខែ​ កញ្ញា ឆ្នាំ​ ២០២០​ត្រង់ចំណុចផ្លូវលំចុះចំណោតអូរច្រារស្ថិតក្នុងភូមិស្រែថ្មី​ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្ត​ក្រចេះ​ 

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ​ ម៉ាត់ សឹក​ ភេទ​ប្រុស​ អាយុ​៥០ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ​ ស្រុកស្នួល​ ខេត្តក្រចេះ​ (ស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗ)​ និងអ្នករួមដំណេីរឈ្មោះ​ ម៉ាន​ ម៉ៃ​ ភេទ​ស្រី​ អាយុ​៥៥ឆ្នាំត្រូវជាប្រពន្ឋជនរងគ្រោះរងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកស្នួល។

 ប្រភពបន្តទៀតថា ទាំងពីរនាក់ប្តីប្រពន្ធជិះម៉ូតូធ្វេីដំណេីរពីត្បូងទៅជេីងហើយបង្កគ្រោះថ្នាក់ដោយខ្លួនឯង ។ 

ម៉ូតូរបស់ជនរងគ្រោះម៉ាក​ អ៊ែរប្លេដ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ១DH-២៨៨៨ដោយបេីកបរប្រេីប្រាស់ល្បឿនលឿនហួសកំណត់ បាត់បង់ម្ចាស់ការស្ថិតក្នុងស្ថានភាពផ្លូវចុះចំណោតខ្លាំងហើយបត់កោងទៀតផង។

លុះមកដល់ចំណុចកេីតហេតុខាងលេីដោយសារតែល្បឿនលឿនចុះចំណោតចាប់ហ្រ្វ័ងមិនជាប់​ ក៏រេចង្កូតធ្លាក់ផ្លូវបោកក្បាលស្លាប់ភ្លាមតែម្តង ឯប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យ រួចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖