ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលម៉ោង១០,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមាជិកសមាជិកាគណបក្សសង្កាត់ចតុមុខ ក្នុងរដូវបុណ្យកាន់បិណ្ឌ–ភ្ជុំបិណ្ឌ នៅសាលប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ។
ក្នុងកម្មវិធីនេះ ក៏មានកាចូលរួមពីលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និង លោក ថៃ ហ្វា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និងដោយមានការអញ្ជើញចូលរួមពី លោក–លោកស្រីជាសមាជិកអចិន្ត្រៃយ៍និង សមាជិក សមាជិកា ក្រុមការងារចុះសង្កាត់ចតុមុខយ៉ាងច្រើនកុះករ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលបានបញ្ចប់ទៅ លោក សុខ ពេញវុធបានឧបត្ថម្ភថវិកាដល់មាជិកដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបាននូវ៖ អង្ករចំនួន ១បាវ ស្មើនឹង ២៥គីឡូក្រាម / ៣៧នាក់ និងថវិកា ៥០,០០០រៀលនិងឧបត្ថម្ភគណបក្សសង្កាត់ចតុមុខចំនួន ៥០០,០០០រៀលសរុបថវិកាចំនួន៣,៦៥០,០០០រៀល ក្នុងនោះលោកស្រី ម៉ិញ កុសនី និងលោក ថៃ ហ្វាដែលបានចូលរួមឧបត្ថម្ភពិធីសំណេះសំណាលចំនួន១០០ដុល្លារ/ម្នាក់ស្មើនឹង ២០០ដុល្លារផងដែរ ៕ដោយ៖ស តារា