ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅខេត្តពោធិ៍សាត់មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ខណៈលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការខេត្តពោធិ៍សាត់ ត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចជាទីប្រឹក្សានៃក្រសួងមហាផ្ទៃ ជំនួសដោយលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការនគរបាលខេត្តពោធិ៍សាត់ ។

 ពិធីខាងលេីរៀបចំឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ តំណាងដ៍ខ្ពង់ខ្ពសសម្ដេចក្រឡាហោ​ម ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖