ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបាក់ស្រុតលូបង្ហូរទឹកស្អុយ ក្នុងក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានអញ្ជេីញដឹកនាំមន្ត្រីជំនាញ មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពបាក់ស្រុតលូបង្ហូរទឹកស្អុយ ដែលបណ្តាលឲ្យរងការខូចខាតសួនច្បារមាត់ទន្លេ ភូមិទី៣ សង្កាត់វាលវង់ ក្ក្រុងកំពង់ចាម។

ក្នុងឱកាសនៃការចុះពិនិត្យលោកអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។

គួរបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ :៣០នាទី រំលងអាធ្រាត្រ មានភ្លៀងមួយមេឃធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកស្អុយ ចូលទន្លេទំហំ៧ម៉ែត្រ គុណ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និងបណ្តាលឲ្យធ្លាប់ម៉ូតូ០១គ្រឿង ម៉ាកវេវ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

ដោយ៖ សិលា


ចែករំលែក៖