ព័ត៌មានទាន់ហេតុការណ៍៖

Mbappe ប្រាប់ PSG ថាចង់ចាកចេញពីក្លិបនេះនៅរដូវក្តៅ

ចែករំលែក៖

អនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានកំណត់ថាជាប្រធានបទដ៏ក្តៅគគុកមួយនៅរដូវកាលខាងមុខនេះ ដោយលេចឮថារូបគេចង់ចាកចេញពីក្លិបនៅរដូវក្តៅក្រោយនេះហើយ

កីឡាករសញ្ជាតិបារាំងរូបនេះកំពុងជាប់កុងត្រានៅក្លិប Paris Saint-Germain រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២១-២០២២ ហើយនៅតែមិនទាន់ពិភាក្សាជាមួយតំណាងក្លិបដើម្បីនិយាយលម្អិអំពីការបន្តកុងត្រារបស់គាត់នៅឡើយទេ

យោងទៅតាមសារព័ត៌មាន The Times បានឲ្យដឹងថា កីឡាករ Mbappeបានប្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្លិបថារូបគេចង់ចាកចេញនៅរដូវក្តៅក្រោយហើយពួកគេគួរតែនិយាយទៅកាន់អ្នកដែលអាចមានសក្តានុពលដើម្បីសម្រេចចិត្តឲ្យបានឆាប់

គេដឹងច្បាស់ថា ក្លិប Real Madrid គឺជាអ្នកដែលកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធវ័យក្មេង និងទម្រង់លេងរបស់គេដើម្បីចង់បានទៅកាន់ទឹកដីអេស្ប៉ាញឲ្យបានឆាប់

ទោះយ៉ាងណាក៏ដោយមានក្លិបផ្សេងទៀតកំពុងតាមដានពីស្ថានភាពពេលដែលកីឡាកររូបនេះចាកចេញដែលមានក្លិManchester United ក្លិប Manchester City និងជាពិសេសក្លិប Barcelona ដែលអាចធ្វើការទាក់ទាញប្រសិនបើ Lionel Messi ចាកចេញពីទឹកដី Camp Nou នារដូវក្តៅខាងមុខនេះ ហើយយក Mbappe មកជំនួសកន្លែងបាន ។

បច្ចុប្បន្ន Mbappe កំពុងស្ថិតក្នុងការស្នាក់នៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តរកឃើញកូវីដ-១៩ និងកំពុងខកខានការប្រកួតលីគកំពូលកាលពីថ្ងៃអាទិត្យ ដែលបានបង្ហាញពីចេតនារបស់គេយ៉ាងច្បាស់ថាចង់ចាកចេញនៅឆ្នាំក្រោយ បន្ទាប់ពីចំណាយពេល៤រដូវកាលជាមួយក្លិប PSG ដោយ៖ភារៈ


ចែករំលែក៖