ភ្នំពេញ៖ បុរសម្នាក់បានបេីកឡំប្រឺតាឆ្លងផ្លូវត្រូវរថយន្តCRVមួយគ្រឿងមកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទល់មុខបុរីប៉េងហួតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកCRV ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2A-1514 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើ
ងដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានឡំប្រឺតា
ពណ៌ស ពាក់ស្លាកលេខព្រៃវែង1M-4360 បើកចេញពីបុរីប៉េងហួត បម្រុងឆ្លងផ្លូវទៅទិសខាងត្បូងវិញក៏ត្រូវបានរថយន្តជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកឡំប្រឺតាពេញទំហឹងតែម្តង បណ្តាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង និងធ្វេីឲ្យបុរសម្នាក់ជាអ្នកបើកបរឡំប្រឺតានោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្តCRV បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ បានសហការជាមួយមន្ត្រីនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្កនិងឡំប្រឺតាទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ