ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងបាត់!! រថយន្តFord Rangerពាក់ស្លាកលេខ​ នគរបាល2-0660​ បុករបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៨៩​ រងការខូចខាតយ៉ាងដំណំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងជាមន្ត្រីខាងណា​ ឬមានឋានៈជាអ្វីនោះទេ​ បានបេីករថយន្តម៉ាកFord Rangerពាក់ស្លាកលេខ​ នគរបាល2-0660​ បុករបាំងថ្មពុះចែកទ្រូងផ្លូវលេខ២៨៩​ ក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង៩​ និង៥០នាទីយប់​ ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុ​ គេឃេីញរថយន្តម៉ាក​ Ford Ranger​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ នគរបាល2-0660​ បេីកបរដោយបុរសម្នាក់​សង្ស័យស្រវឹងស្រា​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីជេីងទៅត្បូង​យ៉ាងលឿន​ ខណៈមកដល់ភ្លើងស្តុប​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ កែងផ្លូវលេខ៥២៨​ ស្រាប់តែបុកក្បាលនាគ​របាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យបាក់អស់១កង់​ខ្ទាតមកកណ្ដាលផ្លូវ​ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងគាបជាប់និងទ្រូងផ្លូវទៅមុខលែងរួច​ ។ 

  ក្រោយកេីតហេតុភ្លាមៗ​ អ្នកបេីករថយន្តបង្កបានចុះគេចខ្លួនបាត់​ បន្សល់ទុកតែរថយន្តនៅនឹងកន្លែងសម្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​មកធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមច្បាប់​នាពេលក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖